រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមខេត្តកោះកុងបានចុះចែកអំណោយប្រចាំខែជូនដល់គ្រួសារក្រីក្រនៅ​ ភូមិព្រែកស្មាច់​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០២០​ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់​ លោក​ជំទាវ​ អភិបាលខេត្ត​ និងជាប្រធានសាខាកាកបាទក្រហមខេត្តកោះកុង​ លោក​ ឃឹម​ ច័ន្ទឌី​ អភិបាល​ និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកបានចាត់តាំង លោកស្រី​ អ៊ុន​ មករា​ អនុប្រធាន​អនុសាខាកាកបាទក្រហមស្រុក ដឹកនាំក្រុមការងារថ្នាក់ស្រុក​ ឃុំ​ និងភូមិ​​ សហការជាមួយក្រុ​មការងារសាខាកាកបាទក្រហមខេត្តបានចុះចែកអំណោយរបស់សាខាកាកបាទក្រហមខេត្ត​ ជូនគ្រួសារក្រីក្រចំនួន​ ៣គ្រួសារ​ ដោយ​ក្នុងមួយគ្រួសារទទួលបាន​ អង្ករ២៥​ គីឡូក្រាម​ មីមួយកេះ​ ទឹកសុទ្ធ១កេះ​ ត្រីខ​ ១យួរ​ អាវយឺត២​ និងថវិកាចំនួន​ ៨០,០០០​ រៀល ភូមិព្រែកស្មាច់​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ហេីយបានចុះផ្សព្វផ្សាយការទប់ស្កាត់​ និងការរីករាយដាលនៃជំងឺកូវីដ-១៩​ ជាមួយអាជ្ញាធរ​ឃុំភ្ញីមាស​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

អត្ថបទទាក់ទង