រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ថាន់ វីណៃ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ ស្រុក ចូលរួមជាមួយក្រុមការងារពិនិត្យបច្ចេកទេសខេត្ត ក្រុមហ៊ុន ទឹមរិនរតន: និងគណកម្មការគ្រប់គ្រងគម្រោងឃុំណាមក្រសោប ចុះពិនិត្យ និងវាយតម្លៃគម្រោង ៥០% របស់ឃុំពាមក្រសោប ដែលមានចំនួន ២ គម្រោង

ថ្ងៃអង្គារ ១១រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ៩:៣០នាទីព្រឹក លោក ថាន់ វីណៃ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ ស្រុក ចូលរួមជាមួយក្រុមការងារពិនិត្យបច្ចេកទេសខេត្ត ក្រុមហ៊ុន ទឹមរិនរតន: និងគណកម្មការគ្រប់គ្រងគម្រោងឃុំណាមក្រសោប ចុះពិនិត្យ និងវាយតម្លៃគម្រោង ៥០% របស់ឃុំពាមក្រសោប ដែលមានចំនួន ២ គម្រោង

  • គម្រោងទី១ សាងសង់បេតុងមានជើងភូមិ១ ពាមក្រសោបបាន ប្រវែង ៤៥ម៉ែត្រ
  • គម្រោងទី២ សាងសង់សំណង់ហូរច្រោះច្រាំងភូមិ២ ពាមក្រសោប បានប្រវែង ២០០ម៉ែត្រ និងបន្តពិនិត្យគម្រោងផ្លូវបេតុងចូលសាលារៀន ចាប់ពីផ្លូវកៅស៊ូឃុំចូលផ្លូវសាលា ប្រវែង ២១០ ម៉ែត្រ (សម្រាប់ឆ្នាំ២០២១)
    ដែលជាថវិការបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។

អត្ថបទទាក់ទង