រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងសហការជាមួយក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តអញ្ជើញមកពីប្រទេសបារាំង ផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងនៅថ្ងៃទី៤។

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាសកម្មភាពថ្ងៃទី៤នៃបេសកកម្មរួមគ្នារបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តអញ្ជើញមកពីប្រទេសបារាំង ក្នុងការផ្ដល់សេវា ពិនិត្យ ព្យាបាល វះកាត់ជំងឺដំពក ដុំគីសនៅ ក ពិនិត្យត្រចៀក និងផ្ដល់ឧបករណ៍ជំនួយត្រចៀក ជូនដល់ប្រជាជន នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងការចុះសួរសុខទុក្ខពីថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យដល់អ្នកជំងឺក្រោយវះកាត់រួច ដែលកំពុងបន្តសម្រាកថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យ។

អត្ថបទទាក់ទង