រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗ ដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅបន្ដ ក្រោមអធិបតីភាព លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងជាប្រធានអង្គប្រជុំ សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រធានប៉ុស្ដិ៍សុខភាពជ្រោយប្រស់ លោកនាយកសាលាទាំងពីរ អនុប្រធានសហគមន៍នេសាទ មេភូមិទាំងពីរ ស្មៀនឃុំ ជំនួយការឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ សរុបចំនួន ១៦នាក់ ស្រី ២នាក់ នៅសាលាឃុំជ្រោយប្រស់ ។








