/ / /

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ធីវ គានថាវ នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាដើម្បីចូលរួមក្នុងការសាងសង់រោងដោលមត្តេយ្យសិក្សាសហគមន៍ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំង
 
សូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ធីវ គានថាវ នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ  ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០,០០០ រៀល ដើម្បីចូលរួមក្នុងការសាងសង់រោងដោលមត្តេយ្យសិក្សាសហគមន៍ មានទំហំ៥×៦ ម៉ែត្រ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាប្រយោជន៍ដល់កូនចៅ បងប្អូន ប្រជាពលរដ្ឋបានចូលរៀននៅមត្តយ្យសិក្សាសហគមន៍។

ក្នុងនាមរដ្ឋបាលឃុំឫស្សីជ្រុំ និងការិល័យអប់រំស្រុកជំនួសមុខឱ្យប្រជាពលរដ្ឋ សូមជូនពរ លោក ធីវ គានថាវ នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ព្រមទាំងក្រុមគ្រួសារ ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥២ អាណត្តិទី៥ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/09/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករដ្ឋបាលស្ដីទីសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែកញ្ញាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៧ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    រដ្ឋបាលឃុំជីផាត មានលោក ម៉ឹង សុភា ជាមេឃុំជីផាត បានទទួលដងទឹកពីសហគមន៍អេកូទេសចរណ៍ជីផាតដែលបានឧបត្ថម្ភដបទឹកចំនួន ២៥ដប ដើម្បីចូលរួមចំណែក ទេសចរណ៍បដិសណ្ឋារកិច្ចបៃតងក្នុងឃុំ និងកាត់បន្ថយការប្រើផ្លាស្ទិចដបទឹកជ័រតទៅទៀត ថែរក្សាបរិស្ថាន តាក់បន្ថយសំរាមផ្លាស្ទិច។

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    រដ្ឋបាលឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៥១ អាណត្តិទី៥ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ឹង សុភា ប្រធានក្រុមប្រឹក្សាឃុំជីផាត ជាប្រធានអង្គប្រជុំ

  • រដ្ឋបាលស្រុកថ្មបាំង/
    25/09/2026

    នៅសាលាឃុំជីផាត បានរៀបចំបើកកិច្ចប្រជុំប្រចាំខែ កញ្ញា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការកិច្ចការនារី និងកុមារ ក្រោមអធិបតីភាព លោកម៉ឹង សុភា ប្រធានគណៈកម្មាធិការកិច្ចការនារី និងកុមារ ឃុំជីផាត