រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពេជ្រ សិលា អភិបាលស្តីទីស្រុកបូទុមសាគរ បានដឹកនាំមន្រ្តី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ នាំយកនូវសម្ភារកាកបាទក្រហម មួយចំនួន ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារកូនចៅនៃសព ដោយសពឈ្មោះ កែវ ពៅ ភេទស្រី អាយុ៧៧ឆ្នាំ ស្លាប់ដោយរោគាពាធ

លោក ពេជ្រ សិលា អភិបាលស្តីទីស្រុកបូទុមសាគរ បានដឹកនាំមន្រ្តី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ នាំយកនូវសម្ភារកាកបាទក្រហម រួមមាន
-អង្ករ២៥គ.ក
-ទឹកសុទ្ធវីតាល់១កេស
-ទឹកស៊ីអ៉ីវ១យួរ
-ទឹកត្រី១យួរ និងថវិកាកាកបាទក្រហមចំនួន ១០០.០០០៛ ព្រមទាំងថវិកាមន្រ្តីសាលាស្រុកចំនួន ១០០.០០០៛ផងដែរ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារកូនចៅនៃសព ដោយសពឈ្មោះ កែវ ពៅ ភេទស្រី អាយុ៧៧ឆ្នាំ ស្លាប់ដោយរោគាពាធ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រកបដោយធម្មសង្វេគ។

ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទីរសៀល

អត្ថបទទាក់ទង