លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ឡុង សុខហេង ប្រធានការិយាល័យផែនការ គាំទ្រសង្កាត់ បានចូលរួមកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយពីទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យថ្នាក់ខេត្ត ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង។
កិច្ចប្រជុំនេះបើរៀបចំឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។
វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#