រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព លោក សំឡាន សិរិ មេឃុំស្ដីទី និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកមេភូមិ ទាំង៤ នាយប៉ុស្តិ៍ តំណាងប្រធានមណ្ឌល គ្រូបឋម សរុប ១៤នាក់ ស្រី៤នាក់ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម
១.ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម
២.ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន
៣.ពិនិត្យពិភាក្សា អនុម័តរបាយការណ៍បញ្ជីគ្រួសាររង្វង់១០០០ថ្ងៃដំបូងនៃជីវិត
៤.អនុម័តផែនទីសង្គម
៥.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព
៦.រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៧.រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើត
៨.រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារក្នុងឃុំ
៩.រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់ក្នុងឃុំ
១០.រាយការណ៍អំពីការប្រើប្រាស់ថវិការបស់ គ.ក.ន.ក ឃុំ
១១.បញ្ហាផ្សេងៗ មតិបិទអង្គប្រជុំ។
ប្រភព:រដ្ឋបាលឃុំតានូន
——————————————
ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆកាឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក