រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សាយ ង៉ែត អភិបាលរងស្រុក តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ​ពិភាក្សាស្ដីពី​ការពិគ្រោះយោបល់ជ្រើសរើសទីតាំងទម្លាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច​ នៅឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

លោក​ សាយ ង៉ែត អភិបាលរងស្រុក តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ​ពិភាក្សាស្ដីពី​ការពិគ្រោះយោបល់ជ្រើសរើសទីតាំងទម្លាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច​ នៅឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ព្រមទាំងមានការអញ្ជេីញ នាយខណ្ឌជលពាមក្រសោប លោកនាយករងរដ្ឋបាលស្រុក លោកជំទប់១ឃុំ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ​​ ប្រជានេសាទ​ ក្រុមអាជីវករ​ ប្រតិបត្តិករទេសចរណ៍​ និងគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច​នៅសាលាឃុំកោះស្ដេច។

លោកអភិបាលរងស្រុកបានមានមតិថាការទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ ក្នុងគោលបំណងនៃការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលក្នុងដែនជម្រកត្រី និងជំរុញការអនុវត្តច្បាប់ស្ដីពីជលផល ការលុបបំបាត់បទល្មើសជលផលគ្រប់ប្រភេទ ការពង្រឹងសមត្ថភាពគ្រប់គ្រងសហគមន៍នេសាទ និងជំរុញការអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឱ្យបាននូវនិរន្តរភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលផលិតផលជលផលសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងសហគមន៍ ហើយលក្ខណៈពិសេសជាការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ដនៅកោះស្ដេច ស្ទូចត្រី ក្បែរៗកោះស្ដេចក៏បាន។
លោកក៏បានបន្ដថាថ្មបេតុង ធ្លាប់បានទម្លាក់ម្ដងហើយលើកទី១ ១៤ប្រអប់ ដែលមានកម្ពស់ប្រហែល១.២ម៉ែត្រ បណ្ដោយ២ម៉ែត្រទំហំប្រហែល៤តោន ។ហើយនេះជាការត្រៀមទម្លាក់លើកទី២ គោលបំណងនៃកិច្ចប្រជុំនេះយើងពិភាក្សាពីទីតាំង ការទម្លាក់ទីតាំងថ្មបេតុង សិប្បនិម្មិត ក្នុងតំបន់ការងារធនធានធម្មជាតិបាតសមុទ្រ ដែរចំទីតាំង និងគោលដៅ។
………………………………………..

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
January 16, 2025

អត្ថបទទាក់ទង