រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្ដម កុយ ទេពដារាវុធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក អន សុធារិទ្ធ អភិបាលរង នៃគណៈភិបាលខេត្តកោះកុង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង លោកប្រធាន និងមន្រ្តី សាខាបេឡាសន្តិសុខសង្គម អ្នកអង្គម្ចាស់នាយកវិទ្យាស្ថាន នាយករង លោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកោះកុង សមាជិក សមាជិកា សិស្ស និស្សិត សរុបចំនួន ៧១ នាក់ (ស្រី ៣៧នាក់)។

ដំណើរនៃកិច្ចប្រជុំទៅតាមរបៀបវារៈដូចខាងក្រោម៖

- ចុះវត្តមានអ្នកចូលរួម

- ប្រកាសហេតុ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

- សុន្ទរកថាស្វាគមន៍ និងមតិបើកកិច្ចប្រជុំ របស់លោក អន សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង។

- អានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដោយលោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង។

☆ការធ្វើបទបង្ហាញទៅលើប្រធានបទចំនួន៥ ដូចខាងក្រោម៖

១. បទបង្ហាញស្តីពី ស្ថានភាពទីផ្សារការងារ នៅក្នុងខេត្តកោះកុង។

២. បទបង្ហាញស្តីពី យន្តការអធិការកិច្ចការងារ និងយន្តការដោះស្រាយវិវាទ។

៣. បទបង្ហាញស្តីពី លទ្ធផលការងារអំពីការផ្តល់សេវា ប.ស.ស. សាខាខេត្តកោះកុង។

៤. បទបង្ហាញស្តីពី វឌ្ឍនភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

៥. បទបង្ហាញ ស្តីពីការផ្តល់សេវាសាធារណៈរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង និងការកែទម្រង់ផ្ទៃក្នុង។

- សុន្ទរកថាបិទកិច្ចប្រជុំដោយ ឯកឧត្ដម កុយ ទេពដារាវុធ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អត្ថបទទាក់ទង