ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និង ជំនួយការហិរញ្ញវត្ថុឃុំចូលរួមប្រជុំ ជាមួយក្រុមការងារអាហារូបត្ថម្ភស្រុកស្រែអំបិល ចុះពិនិត្យ និងវាយតម្លៃជាប្រចាំ ស្ដីពីមូលនិធិគាំទ្រការផ្ដល់សេវាឃុំ របស់រដ្ឋបាលឃុំស្រែអំបិល សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។




