រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា ដឹកនាំលោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក លោកស្រី អ៊ូ សុភ័ក្រ្ត ប្រធានអង្គភាពលទ្ធកម្មស្រុក និងលោក វុធ វេនដា អនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួមវគ្គអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលកំពុងបម្រើការងារនៅរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង

លោក ហាក់ ស៊ីម អភិបាលរងស្រុក ដឹកនាំលោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក លោកស្រី អ៊ូ សុភ័ក្រ្ត ប្រធានអង្គភាពលទ្ធកម្មស្រុក និងលោក វុធ វេនដា អនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួមវគ្គអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលកំពុងបម្រើការងារនៅរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៃសាលាជាតិរដ្ឋបាលមូលដ្នានក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត សំឃិត វៀន អភិបាលស្ដីទី ខេត្តកោះកុង ។
វគ្គនេះមានផ្ដោតលើការលើកកម្ពស់សមត្ថភាពដល់មន្ត្រីរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ការអនុវត្តកិច្ចការរដ្ឋបាល ការតាក់តែងលិខិតរដ្ឋបាល ការអនុវត្តការងារ ការគ្រប់គ្រងឯកសាបានកាន់តែមាន ប្រសិទ្ធភាព ការគិតជាប្រព័ន្ធ និងការដោះស្រោយបញ្ហា ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥-២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នៅសាលប្រជុំ (ខ)សាលាខេត្តកោះកុង។
ថ្ងៃចន្ទ ១០រោច ខែកត្តិក​ ឆ្នាំរោង ឆស័ក​ ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង