លោកវរសេនីយ៍ត្រី ផេង គាក់ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានដឹកនាំលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ឃុំ និងមន្ត្រីនៅក្នុងអធិការដ្ឋាននគរបាល ចូលរួមបេីកវគ្គបណ្តុះបណ្តាល អំពីការងារព័ត៌មានវិទ្យា សម្រាប់គេហទំព័ររដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈឺន ភស្តារ អភិបាលស្តីទីស្រុកថ្មបាំង និងលោក ហេង គឹមឆន នាយកទីចាត់ការរដ្ឋបាល ជាអ្នកសម្របសម្រួលក្នុងវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងព័ត៌មានវិទ្យាខេត្តកោះកុង ដែលប្រព្រឹត្តនៅសាលប្រជុំសាលាស្រុកថ្មបាំង ខេត្តកោះកុង ។
ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ប្រភព: អធិការដ្ឋាននគរបាលស្រុកថ្មបាំង