លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ចើញស្វាគមន៍គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ម៉ុច ចន្ថា អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំពិភាក្សា ចុះពិនិត្យ តាមដាន និងវាយតម្លៃដំណើរការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ច ក្នុងខេត្តកោះកុង។
ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីនាយក ឬតំណាំងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំង៧ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកប្រធានការិយាល័យកសិ.ឧស្សាហកម្ម នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្រី ០៥នាក់។
ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង