លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ តំណាង លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អំពីការងារព័ត៌មានវិទ្យា ដល់រដ្ឋបាលស្រុក ឃុំ ព្រមទាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងបី ដោយមានការសម្របសម្រួលពី លោក ហេង គីមមឆន នាយកទីចាត់ការរដ្ឋបាលខេត្ត និងក្រុមការងារព័ត៌មានវិទ្យាខេត្ត និងមានការអញ្ជើញចូលរួមពីលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យនៃរដ្ឋបាលស្រុក លោកស្រីជំទប់១ លោកសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងបី នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
November 22, 2024