/ / /

លោក ជា សូវី​ អភិបាល នៃគណ:អភិបាលស្រុកកោះកុង​ អញ្ជេីញដឹកនាំកិច្ចប្រជុំ​ពិគ្រោះ​ និងផ្តល់យោបល់​ សេចក្តី​ព្រាងសៀវភៅកសាងកម្មវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)​​

ស្រុកកោះកុង ៖​ ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ជា សូវី​  អភិបាល នៃគណ:អភិបាលស្រុកកោះកុង​ និងជាប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ស្រុកកោះកុង​ អញ្ជេីញដឹកនាំកិច្ចប្រជុំ​ពិគ្រោះ​ និងផ្តល់យោបល់​ សេចក្តី​ព្រាងសៀវភៅកសាងកម្មវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)​​ នៅសាលប្រជុំសាលាស្រុកកោះកុង​

កិច្ចប្រជុំ​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​ លោកអនុប្រធាន​ និង​លោក​ លោកស្រី​សមាជិកគណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ស្រុកកោះកុង​ ខេត្តកោះកុង​ 

លោកអភិបាល​ បានណែនាំដល់លោក​ លោកស្រី​គណៈកម្មាធិការ​ សូមយកចិត្តទុកដាក់លេីការចូលរួម​ សហការរៀបចំ​កែសម្រួល​ និងពិនិត្យលេីគម្រោងដែលបានលេីកឡេីង​ ជាមួយលទ្ធផលដែលបានអនុវត្តនាពេលកន្លង​ ដេីម្បីបំពេញចំណុចខ្វះខាត​ឱ្យបានគ្រប់ជ្រុងជ្រោយ​ ធានាបាននូវគុណភាព​ គណនេយ្យ​ភាព​ មុននឹងដាក់ជូនក្រុមប្រឹក្សាស្រុកកោះកុង​ ពិនិត្យ​ និងអនុម័ត​ ដេីម្បីបោះពុម្ព​ផ្សាយជូនដល់សាធារណៈជន​

ជាទីបញ្ចប់​ លោកអភិបាល​ បានថ្លែងអំណរគុណ​ ដល់លោក​ លោកស្រី​ ដែលបានចូលរួមកិច្ចប្រជុំ​ និងបានជូនពរដល់សមាជិក​ នៃអង្គប្រជុំ​ សូមជួបតែពុទ្ធពរទាំងបួនប្រការ​ និងសូុមមាន​សុខសុវត្ថិភាពពេលធ្វេីដំណេីរត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ​

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។