នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០៣រូប សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល ចុះប៉ាន់ប្រមាណ និងសម្របសម្រួលគ្រួសារអតិថិជន ០១រូប ដើម្បីសមាហរណកម្មមករស់នៅក្នុងគ្រួសារវិញ ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។