លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាក្រុមការងារចុះពិនិត្យ និងស្រង់ទិន្នន័យ ដើម្បីស្នើសុំអនុប្បយោគដីចេញពីតំបន់ការពារធម្មជាតិ និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិទួលគគីរលើ និង ភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដី ដែលត្រូវស្នើសុំធ្វើអនុប្បយោគដីចេញពីតំបន់គម្របព្រៃឈើឆ្នាំ២០០២ និងពីតំបន់ការពារធម្មជាតិ និងចុះពិនិត្យទីតាំង ស្ថិតនៅភូមិទួលគគីរលើ និងភូមិទួល គគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នៅសាលាឃុំទួលគគីរ
ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ January 8, 2025