រដ្ឋបាលឃុំភ្ញីមាស
………………………………………..
ក្រោមការចាត់តាំងរបស់ លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជំទប់ទី១ លោកស្រី ប្រាក់ ភួង សមាជិកក្រុមប្រឹក្សាឃុំ មេភូមិតានី និងក្រុមទ្រទ្រង់សុខភាពភូមិតានី បានចុះផ្សព្វផ្សាយអំពីកញ្ចប់ផលប្រយោជន៍មូលនិធិសមធម៌ដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ទៅប្រើប្រាស់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ និងអប់រំសុខភាពអនាម័យ ការផ្ដល់អាហារូបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងនោះបានផ្ដល់ប័ណ្ណសមធម៌ប្រភេទថ្មីដល់ប្រជាពលរដ្ឋមាន(ក្រ១ចំនួន១២ប័ណ្ណ)(ក្រ២ចំនួន១៩ប័ណ្ណ) ស្ថិតនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
…………………………………………
ថ្ងៃ ពុធ ៥រោច ខែកត្ដិក ឆាំ្នរោច ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤