ថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក មាស ភីចេ តំណាងលោកស្រីប្រធានមន្ទីរ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារព័ត៌មានវិទ្យា ដល់មន្រ្តីរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត។ លោកអភិបាលរងខេត្ត បានផ្ដល់ជាអនុសាសន៍មួយចំនួន ដែលត្រូវយកចិត្តទុកដាក់រួមមាន៖
-ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការសិក្សា ស្រាវជ្រាវនូវបច្ចេកវិទ្យា ឌីជីថលថ្មីៗ និង យកចិត្តទុកដាក់ប្រមូល និងរៀបចំផលិតព័ត៌មានឱ្យស្របតាមបរិបទបច្ចុប្បន្ន។ ថ្នាក់ដឹកនាំត្រូវតែលើកទឹកចិត្តដល់មន្ត្រីទទួលបន្ទុក ដូចជាការផ្តល់ជូននូវ សម្ភារ បរិក្ខារ ធនធាននានាដែលគាំទ្រដល់ដំណើការ និងយន្តការនៃការរៀបចំព័ត៌មាន។
-មន្ត្រីរាជការ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមន្ទីរ អង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានកិច្ចសហការល្អ ចូលរួមផ្តល់ព័ត៌មានដល់មន្ត្រីទទួលបន្ទុកព័ត៌មានរបស់ខ្លូន ឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
-ត្រូវតាមដានជាប្រចាំនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាន ដើម្បីមានមូលដ្ឋាន ក្នុងការរៀបចំព័ត៌មានកាន់តែបានល្អប្រសើរបន្ថែមទៀត។
-ជាមួយគ្នានេះដែរ ត្រូវផ្តល់កិច្ចសហការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រី ជំនាញទទួលបន្ទុកគ្រប់គ្រង គេហទំព័រ ហ្វេកប៊ុកផេករបស់រដ្ឋបាលខេត្តកោះកុង និងផេករបស់លោកជំទាវអភិបាលខេត្ត ដើម្បីរៀបចំផលិតព័ត៌មានបានល្អប្រសើរ និងបង្ហោះជូនសាធារណជនបានជ្រាប បានទស្សនាកម្សាន្តដោយរីករាយ។