/ / /

ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្វាយ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយស្វាយ កម្លាំងប៉ុស្តិ៍នឹងចុះបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

​ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្វាយ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយស្វាយ មេត្តាជ្រាបថា ៖

👉កម្លាំងប៉ុស្តិ៍នឹងចុះបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋទាំង​ ២ភេទ​ ដូចខាងក្រោម:
-ប្រជាពលរដ្ឋ​ដែលមានអាយុចាប់​ពី​ ១៥ឆ្នាំឡើងទៅ និងពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមុនផុតសុពលភាព(តិចជាង​១៨០ថ្ងៃ )
👉កាលបរិច្ឆេទ និងទីតាំង៖

១/​ ភូមិជ្រោយស្វាយ៖ -ភូមិឈើនាង​ (ផ្ទះ​លោកមេភូមិ) 08.01.2025

២/ ភូមិសារ៉ាយ(ចំណុចសាលារៀនបឋមសិក្សាភ្នំស្រឡៅ)​ 09.01.2025

៣/​ ភូមិកំពង់ស្ដាំ(ផ្ទះលោកមេភូមិ)​ 10.01.2025

៤/​ ភូមិជ្រោយស្វាយខាងកើត(សាលារៀនអនុវិទ្យាល័យជ្រោយស្វាយ) 11.01.2025

👉សូមបញ្ជាក់៖
-ចំពោះប្រជាពលរដ្ឋគ្រប់អាយុ​ ១៥ឆ្នាំឡើងត្រូវភ្ជាប់មកនូវឯកសារដូចជា៖
សេចក្តីចម្លងបញ្ជាក់កំណើតនិងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ដើម) ។

-ចំពោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមុនផុតសុពលភាព(តិចជាង១៨០ថ្ងៃ) ត្រូវភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ។

-ក្នុងករណីមានការផ្លាស់ប្តូរអាស័យដ្ឋានរស់នៅអចិន្ត្រៃយ៍ពីអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព សូមភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ(ក២) ឬសៀវភៅគ្រួសារ(ក៤) ច្បាប់ដើម ។

​ សេចក្តីដូចបានជម្រាបខាងលើនេះ សូមប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំជ្រោយស្វាយ មេត្តាជ្រាបជាព័ត៌មាន៕
សូមអរគុណ

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ភ្លួង សួង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មមានហានិភ័យ

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនិងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    11/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការពាក់ព័ន្ធ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច”