រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានអញ្ជេីញចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្ដីពីការអភិរក្សអណ្ដេីកសមុទ្រនៅក្នុងតំបន់អាសុីអាគ្នេយ៍ ចាប់ពីថ្ងៃទី៥ ដល់ថ្ងទី៧ ខែវិច្ឆកា ឆ្នាំ២០២៤ ក្រោមការរៀបចំឡេីងដោយរដ្ឋបាលជលផល និង អង្គការរុក្ខជាតិនិងសត្វព្រៃ ដោយមានការចូលរួមបេីកកម្មវិធីដោយលោក បណ្ឌិត ខូវ គួង អគ្គាយករងនៃរដ្ឋបាលជលផល និងមានការចូលរួមពីអង្គការ សត្វព្រៃ និងរុក្ខជាតិ រដ្ឋបាលជលផល ក្រសួងបរិស្ថាន អង្គការដៃគូពាក់ព័ន្ធ និងតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំងអ្នកជំនាញជាតិ និងអន្តរជាតិ ដេីម្បីរួមគ្នាក្នុងការដោះស្រាយការគំរាមកំហែង ក្នុងតំបន់ចំពោះ អណ្ដេីកសមុទ្រ និងពង្រឹងបណ្ដាញកិច្ចសហប្រតិបត្តិការ នៅទូទាំងទមបន់ អាសុីអាគ្នេយ៍ ស្ថិតនៅ សណ្ឋាគារ សាន់ អែនម៉ូន រីវេីសាយ ភ្នំពេញ។
ថ្ងៃព្រហស្បតិ៍ ៧កេីត ខែកត្ដិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤