រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការរៀបចំចុះកិច្ចព្រមព្រៀងសមិទ្ធកម្មសម្រាប់ឆ្នាំ២០២៥ រវាងក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានកោះកុង» នៅសាលប្រជុំមន្ទីរបរិស្ថាន

ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីការិយាល័យរដ្ឋបាល ព្រមទាំងមានការចូលរួមពីលោកប្រធានការិយាល័យឧទ្យានជាតិ លោកប្រធានការិយាល័យគាំពារបរិស្ថាន និងលោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងលោកអនុប្រធានការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «ការរៀបចំចុះកិច្ចព្រមព្រៀងសមិទ្ធកម្មសម្រាប់ឆ្នាំ២០២៥ រវាងក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានកោះកុង» ដែលបណ្តុះបណ្តាលដោយលោក ជិន សុធន់ ប្រធានអគ្គនាយកដ្ឋានផែនការ និងថវិកា។

គោលបំណងនៃកិច្ចប្រជុំរួមមាន៖

- ការពិនិត្យនិងវាយតម្លៃទៅលើការបណ្ដុះបណ្ដាលពីការរៀបចំចុះកិច្ចព្រមព្រៀងសមិទ្ធកម្មសម្រាប់ឆ្នាំ២០២៥ រវាងក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត។

- ការណែនាំនិងកែតម្រូវពីចំណុចខ្វះខាតនៃការរៀបចំផែនការថវិកាឆ្នាំ២០២៤ និងឆ្នាំ២០២៥ ។

អត្ថបទទាក់ទង