ក្រុមការងារឆ្លើយតបបន្ទាន់ នៃប៉ុស្តិ៍សុខភាពភ្ញីមាស បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាជន ពិសេសកម្មករដែលកំពុងធ្វើការនៅតំបន់ពយជប៉ុន ភូមិពាមកាយ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ស្ដីពីគ្រោះថ្នាក់ដែលបណ្ដោលមកពីជាតិពុលនៃត្រីក្រពត ដើម្បីឱ្យពួកគាត់បានស្គាល់ពីប្រភេទត្រីក្រពត និងជៀសវាងបរិភោគត្រីប្រភេទនេះ ដែលធ្វើឱ្យមានបញ្ហាសុខភាពអាចរហូតដល់បាត់បង់ជីវិតក្នុងករណីសង្គ្រោះមិនទាន់ពេលវេលា។
រសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤
November 4, 2024