/ / /

លោក ណឹម ភីរម្យ អភិបាលរងស្រុកកោះកុង អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីអំពីសេចក្តីណែនាំបច្ចេកទេសរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលសម្រាប់រដ្ឋបាលក្រុង ស្រុក

ស្រុកកោះកុង ៖ ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ណឹម ភីរម្យ អភិបាលរងស្រុកកោះកុង អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីអំពីសេចក្តីណែនាំបច្ចេកទេសរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលសម្រាប់រដ្ឋបាលក្រុង ស្រុក នៅសាលប្រជុំ សាលាស្រុកកោះកុង

១- គោលបំណង
ការបង្កើតឡើងនូវវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យក្រុមប្រឹក្សាអាណត្តិថ្មី និងក្រុមការងារកសាង ផែនការក្រុង ស្រុក និងឃុំ សង្កាត់ បានយល់ដឹងបន្ថែមអំពីនីតិវិធីនៃដំណើរការរៀបចំ និងកសាងផែនការ អភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរកិល សម្រាប់រដ្ឋបាលក្រុង ស្រុក បានទាន់ពេលវេលា និងមាន សង្គតិភាពជាមួយនឹងផែនការយុទ្ធសាស្ត្រខេត្ត។
២- លទ្ធផលរំពឹងទុក
✓ រដ្ឋបាលក្រុង ស្រុក អាចដំណើរការ និងបញ្ចប់ការងារកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ បានស្របតាមការណែនាំបច្ចេកទេស នីតិវិធី និងទាន់ពេលវេលា
✓ ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក ត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ
✓ រដ្ឋបាលក្រុង ស្រុក ប្រមូលតម្រូវការអាទិភាព ក្នុងខែមករា នៃឆ្នាំនីមួយៗ
✓ រដ្ឋបាលឃុំ សង្កាត់ ប្រមូលតម្រូវការអាទិភាព នៅពាក់កណ្តាលខែមករា នៃឆ្នាំនីមួយៗ
✓ បញ្ជូនបញ្ជីគម្រោងវិនិយោគជាអាទិភាពសម្រាប់ប្រើប្រាស់ថវិកា ឃុំ សង្កាត់ របស់ខ្លួន ទៅក្រុមការងារ
✓ រដ្ឋបាលក្រុង ស្រុក បញ្ជូនទៅរដ្ឋបាលខេត្ត នៅដើមខែមីនា នៃឆ្នាំនីមួយៗ

៣- ដំណើរការ
សកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្តក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន៖
✓ បទបង្ហាញអំពីប្រកាសអន្តរក្រសួង លេខ ០១៤៩/ផក ប្រក
✓ បទបង្ហាញអំពីសៀវភៅណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ក្រុង ស្រុក
និងសៀវភៅណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក
✓ បទបង្ហាញចំណុចខ្វះខាត និងបញ្ហាប្រឈម ដែលបានជួបប្រទះមួយរយះពេលកន្លងមក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    15/06/2026

    កិច្ចប្រជុំវិសាមញ្ញលើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា

  • មន្ទីរទេសចរណ៍/
    15/06/2026

    ការចូលរួមវគ្គបណ្តុះបណ្តាលរបស់មន្ទីរទេសចរណ៍

  • ហេង គីមឆន/
    15/06/2026

    ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យពន្ធនាគារកោះកុង

  • ហេង គីមឆន/
    15/06/2026

    លោក គិត សុផា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក រ៉ាំង សិរីរតនៈ ប្រធាននាយកដ្ឋានសនវកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងប្រតិភូសវនកម្មនៃនាយកដ្ឋានសវនកម្ម ក្នុងកិច្ចប្រជុំបិទសវនកម្មនៅខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ រវាងតំណាងរបស់សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    15/06/2026

    លោកស្រី ស្វាយ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ តាមប្រព័ន្ធ Video Conference

  • ហេង គីមឆន/
    15/06/2026

    ដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង