ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:០០នាទី រសៀលលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសមញ្ញលើកទី២៩ របស់រដ្ឋបាលឃុំកោះកាពិ ។
+ សមាសភាពចូលរួមមាន ៖
- សមាជិកកុ្រមប្រឹក្សាឃុំ
- សមាជិកក្រុមប្រឹក្សាស្រុកកោះកុង
- ស្មៀនឃុំ ជំនួយការឃុំ
- នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- តំណាងប៉ុស្តិ៍នគរបាលការពារព្រំដែនជើងទឹក (ចំនុចឡាំងដាំ)
- នាយកសាលាបឋមសិក្សាកោះស្រឡៅ និងអនុវិទ្យាល័យកោះស្រឡៅ
- មេភូមិ១ ភូមិ២ និងភូមិកោះស្រឡៅ
- ប្រធានសហគមន៏តំបន់ការពារធម្មជាតិកោះកាពិ
- សរុបចំនួន១៧នាក់ ស្រី១នាក់ នៅសាលាឃុំកោះកាពិ ។