រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង។ សមាសភាពចូលរួម ឯកឧត្តម​ គណៈប្រតិភូអមដំណេីរ​ លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ ព្រមទាំងផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់មន្ទីរ ជាពិសេសលើសុវត្ថិភាពឧស្សាហកម្ម និងការលើកកម្ពស់​ សេវាផ្គត់ផ្គង់ទឹកស្អាតដោយធ្វើយ៉ាងណាឱ្យទឹកស្អាតក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចជនបទនៅក្នុងខេត្ត​។
បន្ទាប់ពីបានបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ជាកិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរ ឧ.វ.ប.ន ខេត្តកោះកុង និងថតរូបទុកជាអនុស្សាវរីយ៍ ។
=======✓✓=======
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

អត្ថបទទាក់ទង