/ / /

លោកវេជ្ជបណ្ឌិត ភួង ចាន់ថន ប្រធាន​ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមសិក្ខាសា​លាបណ្តុះបណ្តាលលេីការពង្រឹងសមត្ថភាពស្តីពីការកេងប្រវ័ញ្ចផ្លូវភេទ​ និងការរំលោភបំពាន(SEA)​អំពេីហឹង្សាទាក់ទងនឹងយេន​ឌ័រ​(​GBV)​ផែនការគ្រប់គ្រងកម្លាំងពលកម្ម​(LMP)និងអំ​ពេី​ហឹង្សាលេីកុមារ​(VAC)​សម្រាប់ក្រុមការងារបរិស្ថាន​ និងសង្គម​ ក្នុងវិស័យសុខាភិ​បាល​

លោកវេជ្ជបណ្ឌិត ភួង ចាន់ថន ប្រធាន​ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមសិក្ខាសា​លាបណ្តុះបណ្តាលលេីការពង្រឹងសមត្ថភាពស្តីពីការកេងប្រវ័ញ្ចផ្លូវភេទ​ និងការរំលោភបំពាន(SEA)​អំពេីហឹង្សាទាក់ទងនឹងយេន​ឌ័រ​(​GBV)​ផែនការគ្រប់គ្រងកម្លាំងពលកម្ម​(LMP)និងអំ​ពេី​ហឹង្សាលេីកុមារ​(VAC)​សម្រាប់ក្រុមការងារបរិស្ថាន​ និងសង្គម​ ក្នុងវិស័យសុខាភិ​បាល​

ប្រព្រឹត្តទៅនៅខេត្តកំ​ពង់ចាម​ ។
សិក្ខាសាលានេះ​​រៀបចំដោយ​ នាយ​ក​ដ្ឋាន​​ការពារសុខភាពក្រ​សួងសុ​ខាភិបាល​
ឧបត្ថម្ភដោយគម្រោងលេីកកម្ពស់សុខភា​ព​ និងសមធម៌សុខាភិ​បាលដំ​ណាក់កាលទី២(H-EQIP2)​។

​សិក្ខាសាលានេះមានការ​ចូលរួមពីបណ្តាសិក្ខាកាមមក​ពីគ្រប់បណ្តាខេត្ត​និងរាធានីភ្នំពេញ​ ដែលមានសមាស​ភាពចំរុះ​ ដូចជាប្រធានមន្ទីរ​ ឬអនុប្រ​ធានមន្ទី​រ​សុខាភិបាលឬតំណាង​ ដែលមានចំនួន២៥រូប​ មកពីនាយកដ្ឋានមន្ទីរពេទ្យ​ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ(NPCA)​ចូលរួមផងដែរ។​
ម៉្យាងទៀត​ មាន​ការបេីកវគ្គដោយលោកវេជ្ជ.​កុ​ល​ ហេរ៉ូ​ ប្រធាននាយ​កដ្ឋានការពារសុខភាពក្រសួងសុខា​ភិបាល
​សមាសភាពចូលរួមសរុបក្នុងវគ្គមានៈ​៣២​រូប​
​    
គោលបំណងសិក្ខាសា​លាបណ្តុះបណ្តាលរួមមានៈ
-គោលនយោបាយរបស់ធនាគារ​ ស្តង់ដារបរិស្ថាន​ និង​សង្គម​ ដែលរៀបចំឡេីងដេីម្បីគាំទ្រដល់គម្រោងនានារបស់អ្នកខ្ចីក្នុងគោលបំណងបញ្ចប់ភាពក្រីក្រធ្ងន់ធ្ងរ
-បញ្ជ្រាបបញ្ហាយេនឌ័រទៅ​ដល់មន្ត្រីបង្គោលថ្នាក់ខេត្ត-ក្រុង​ ផ្នែកការពារបរិស្ថាននិងសង្គមអំពីបញ្ហាការងារ​ សុវត្ថិភាពការងារ​ និងការអនុលោមតាមតម្រូវការគ្រប់​គ្រង​ការងារ​ និតិវិធីគ្រប់គ្រងកម្លាំងពលកម្ម
-ស្វែងយល់​ និងកំណត់ពី​ស​ញ្ញា​ និងទម្រង់នៃអំពេីហឹង្សាលេីកុមារ​ ការបង្កេីតបរិ​យាកាសសុវត្ថិភាព​ និងធានាការការពារកុមារក្នុងសកម្មភាពគម្រោង​ និងការគាំទ្រភ្លាមៗដល់កុមារដែលនៅរស់​រានមានជីវិត​ និងបញ្ជូនពួកគេទៅកាន់សេវាកម្មសម​ស្រប​ ។
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦​ ដល់ថ្ងៃ​ទី១៨​ ខែ​តុលា​ ឆ្នាំ​ ២០២៤​

ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
October 16, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    13/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដែលបានជួយឧបត្ថម្ភ​ រថយន្តមួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទៅមក​ ការស្នាក់នៅ និងហូបចុកចំនួន២ថ្ងៃ​ ព្រមទាំងឧបត្ថម្ភបច្ច័យបន្ថែមចំនួន​ម្នាក់៥០,០០០៛​ សរុបថវិកាចំនួន​ ១,០០០,០០០ រៀលគត់ (មួយលានរៀលគត់) បន្ថែមទៀត​ សម្រាប់ការអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជា មួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា និងលោក​ រាជ​ និមល​ ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ បានទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅ​សាលាបឋមសិក្សាមណ្ឌលសីមារាម

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ លោក​មេឃុំ​ប៉ាក់​ខ្លង​ លោកស្រី​ អ៊ុក ចំរើន​ ប្រធាន​ស្ដីទី​មណ្ឌល​សុខភាព​ប៉ាក់ខ្លង ចូលរួម​ទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅសាលាបឋមសិក្សាប៉ាក់ខ្លង ដែល​ប្រតិភូ​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ដក​ស្រង់​បទពិសោធន៍​នេះ​ ដោយ​ឯកឧត្តម​ គិត​ច័ន្ទ សីហា​ គ្រូ​បង្គោល​ប្រចាំ​តំបន់​៣ (គ.វ.អ)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោកស្រី​ អ៊ូ​ សុភ័ក្រ្ត​ ប្រធានអង្គភាពលទ្ធកម្ម​ស្រុកមណ្ឌលសីមា លោកស្រី​ ធន​ ស៉ីវលីន​ អនុប្រធានការិ.រដ្ឋបាល​ និងហិរញ្ញវត្ថុ​ ស្មៀនឃុំ​ និងជំនួយការហិរញ្ញវត្ថុឃុំទាំងបី​ បានចូលរួមកិច្ចប្រជុំប្រមូលធាតុចូលលេីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី-ខេត្ត​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/08/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។

  • ហេង គីមឆន/
    13/08/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិមង្គលាភិរម្យដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ដែល នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ