ពេលរសៀល
លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ លោក សុខ សំអាត អនុប្រធានមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួន ០៥រូប បានជួបជាមួយក្រុមការងារអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ ពិភាក្សាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជាមួយអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (២០២៤ ដល់ ២០២៦) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ០៩នាក់ ស្រី ០៣នាក់។
ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង