/ / /

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា ព្រមទាំងសៀវភៅបញ្ជាក់លក្ខណៈបច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទ ដែលបានមកទទួលសេវា ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា ព្រមទាំងសៀវភៅបញ្ជាក់លក្ខណៈបច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទ ដែលបានមកទទួលសេវា ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា នាងខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងអាជ្ញាធរឃុំ ស្រុក ដែលបានរួមសហការគ្នាកំណត់ទីតាំងផ្តល់សេវាជូនបងប្អូនប្រជា នេសាទនៅមូលដ្ឋាន នេះជាការបង្កលក្ខណៈងាយស្រួលជូនប្រជានេសាទ ឱ្យពួកគាត់ ចំណេញពេលវេលា និងថវិកា នឹងបានកាត់បន្ថយការលំបាករបស់ពួកគាត់ជាច្រើន។ ក្នុងស្រុកស្រែអំបិលនេះ ក្រុមការងារបានកំណត់ទីតាំងសម្រាប់ផ្តល់សេវាជូនដល់ ប្រជានេសាទចំនួន ២កន្លែង គឺ នៅក្នុងឃុំជីខក្រោម និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ចំពោះក្រុង ស្រុកដទៃទៀតក៏យើងបានកំណត់ទីតាំង ពី២ ទៅ ៣កន្លែង ក្នុង០១ក្រុង ស្រុក សម្រាប់បង្កលក្ខណៈងាយស្រួលជូនប្រជានេសាទទៅទទួលសេវាផងដែរ។ ហើយបើគិតមកដល់ពេលនេះ ក្រុមការងារបានបញ្ចប់ការចុះផ្តល់សេវានៅតាមក្រុង ស្រុក រួចហើយដែរ ដូច្នេះសូម អ៊ុំ ពូ អ្នកមីង បងប្អូនប្រជានេសាទទាំងអស់ ដែលពុំទាន់បានធ្វើ ឬស្នើសុំសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា សូមទំនាក់ទំនងមន្ត្រីផ្តល់សេវានៅតាម ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក អង្គភាពច្រកចេញចូលតែមួយខេត្ត និងនៅ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តាមពេលវេលាកំណត់នៅរៀងរាល់ថ្ងៃធ្វើការ។ ដើម្បីទទួលបានប័ណ្ណសម្គាល់នាវា ឬទូកនេសារបស់ខ្លួន ដែលជាលិខិតគតិយុត្តមួយសម្រាប់សម្គាល់នាវា ឬទូកនេសាទមានភាពស្របច្បាប់ងាយស្រួលប្រកបអាជីវកម្ម។ជាមួយគ្នានេះ នាងខ្ញុំសូមស្នើដល់បងប្អូនប្រជានេសាទ ទាំងអស់នូវចំណុចមួយ ចំនួនដូចខាងក្រោម៖-សូមប្រើប្រាស់ឧបករណ៍នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ចៀសវាងការ ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ដែលអាចបំផ្លាញដល់ធនធាន ជលផល និងធនធានធម្មជាតិដទៃទៀត។-សូមកុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួនដូចជា តំបន់សហគមន៍ តំបន់ អភិរក្សធនធានធម្មជាតិ និងតំបន់ត្រីពង…ជាដើម។-សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យធនធានធម្មជាតិរបស់យើងអាចប្រើប្រាស់បានដោយយូរអង្វែង ចីរភាព។-សូមបងប្អូនប្រជានេសាទប្រុងប្រយ័ត្នផងដែរចំពោះការចេញទៅនេសាទក្នុង រដូវវស្សានេះ ដែលជារដូវមានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្ក គ្រោះថ្នាក់ដល់បងប្អូន។កន្លងមកលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងនាងខ្ញុំ តំណាងឱ្យលោកជំទាវ បានរៀបចំចែកប័ណ្ណសម្គាល់នាវា និងសៀវភៅទួលពិនិត្យលក្ខណ:បច្ចេកទេសនាវា ជូនបងប្អូនប្រជានេសាទនៅក្នុងក្រុងខេមរភូមិន្ទ បានចំនួន ៦០ប័ណ្ណ និងក្នុងឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បានចំនួន ១៣៧ប័ណ្ណ នៅឃុំថ្មស ស្រុកបូទុមសាគរ បានចំនួន ១៨៤ប័ណ្ណ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង បានចំនួន ៩៨ប័ណ្ណ និងនៅឃុំកោះស្តេច ស្រុកគីរីសាគរ បានប្រគល់ជូន ចំនួន ២៨៩ប័ណ្ណ ដើម្បីអោយ បងប្អូន អ៊ុំ ពូ មីង ប្រជានេសាទ មានប័ណ្ណ ស្របច្បាប់ត្រឹមត្រូវក្នុងការប្រកបមុខរបរនេសាទរបស់ខ្លួន។ជាក់ស្តែងថ្ងៃនេះ ដោយមានចិត្តចង់ជួប អ៊ុំ ពូ មីង បងប្អូនផង នាងខ្ញុំតំណាងឱ្យ លោកជំទាវ អភិបាលខេត្ត មកចែកប័ណ្ណជូន ចំនួន ១១០ប័ណ្ណ នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលជាស្រុកចុងក្រោយនៃយុទ្ធនាការ ចុះផ្តល់សេវាប័ណ្ណសម្គាល់នាវា និងការផ្តល់សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាផងដែរ៕

ថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ October 11, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    13/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដែលបានជួយឧបត្ថម្ភ​ រថយន្តមួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទៅមក​ ការស្នាក់នៅ និងហូបចុកចំនួន២ថ្ងៃ​ ព្រមទាំងឧបត្ថម្ភបច្ច័យបន្ថែមចំនួន​ម្នាក់៥០,០០០៛​ សរុបថវិកាចំនួន​ ១,០០០,០០០ រៀលគត់ (មួយលានរៀលគត់) បន្ថែមទៀត​ សម្រាប់ការអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជា មួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា និងលោក​ រាជ​ និមល​ ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ បានទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅ​សាលាបឋមសិក្សាមណ្ឌលសីមារាម

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ លោក​មេឃុំ​ប៉ាក់​ខ្លង​ លោកស្រី​ អ៊ុក ចំរើន​ ប្រធាន​ស្ដីទី​មណ្ឌល​សុខភាព​ប៉ាក់ខ្លង ចូលរួម​ទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅសាលាបឋមសិក្សាប៉ាក់ខ្លង ដែល​ប្រតិភូ​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ដក​ស្រង់​បទពិសោធន៍​នេះ​ ដោយ​ឯកឧត្តម​ គិត​ច័ន្ទ សីហា​ គ្រូ​បង្គោល​ប្រចាំ​តំបន់​៣ (គ.វ.អ)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោកស្រី​ អ៊ូ​ សុភ័ក្រ្ត​ ប្រធានអង្គភាពលទ្ធកម្ម​ស្រុកមណ្ឌលសីមា លោកស្រី​ ធន​ ស៉ីវលីន​ អនុប្រធានការិ.រដ្ឋបាល​ និងហិរញ្ញវត្ថុ​ ស្មៀនឃុំ​ និងជំនួយការហិរញ្ញវត្ថុឃុំទាំងបី​ បានចូលរួមកិច្ចប្រជុំប្រមូលធាតុចូលលេីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី-ខេត្ត​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/08/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។

  • ហេង គីមឆន/
    13/08/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិមង្គលាភិរម្យដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ដែល នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ