ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក ខេត្ត) ក្រោមអធិបតីភាព លោកជំទាវ ចេង វនី្ន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងមានសមាជិកចូលរួម ១១នាក់ ស្រី ០៩នាក់ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។ កិច្ចប្រជុំនេះមានគោលបំណង(១)ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា ឆ្នាំ២០២៤ (២)ពិនិត្យ និងរាយការណ៍អំពី របាយការណ៍សកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ (៣)បញ្ហាផ្សេងៗ (៤)ផែនការបន្ទាប់ និង(៥)មតិបូកសរុប និងបិទអង្គប្រជុំ ។