រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក ខេត្ត)

ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក ខេត្ត) ក្រោមអធិបតីភាព លោកជំទាវ ចេង វនី្ន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងមានសមាជិកចូលរួម ១១នាក់ ស្រី ០៩នាក់ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។ កិច្ចប្រជុំនេះមានគោលបំណង(១)ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា ឆ្នាំ២០២៤ (២)ពិនិត្យ និងរាយការណ៍អំពី របាយការណ៍សកម្មភាពការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ (៣)បញ្ហាផ្សេងៗ (៤)ផែនការបន្ទាប់ និង(៥)មតិបូកសរុប និងបិទអង្គប្រជុំ ។

អត្ថបទទាក់ទង