លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់លើកិច្ចការស្ត្រី និងកុមារខេត្ត និងលោកជំទាវ ថាច់ វណ្ណា អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់លើកិច្ចការស្ត្រី និងកុមារខេត្ត បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពី«ជំនាញសម្របសម្រួល កិច្ចប្រជុំ ធ្វើវេទិកា និងធ្វើរបាយការណ៍ ភារកិច្ចដែល គ.ក.ស.ក និងអ.ក.ន.ក ឃុំ សង្កាត់ ត្រូវអនុវត្តក្នុងដំណើរ ការៀបចំផែនការអភិវឌ្ឍ៥ ឆ្នាំ កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល និងពេលធ្វើសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់ នៅថ្នាក់ក្រុង ស្រុក » ដល់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុងខេមរភូមិន្ទ។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ September 26, 2024