រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង​ បេីកកិច្ចប្រជុំផ្សព្វផ្សាយ​ ស្តីពីការប្រមូលទិន្នន័យមូលដ្ឋានភូមិ​ ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ នៃខេត្តកោះកុង​

ស្រុកកោះកុង​ ៖​ ព្រឹកថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤​ រដ្ឋបាលស្រុកកោះកុង​ បេីកកិច្ចប្រជុំផ្សព្វផ្សាយ​ ស្តីពីការប្រមូលទិន្នន័យមូលដ្ឋានភូមិ​ ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ នៃខេត្តកោះកុង​ ឆ្នាំ​២០២៤​ ក្រោមអធិបតីភាព​លោក​ ហួ ងី​ អនុប្រធាន​មន្ទីរផែនការខេត្តកោះកុង​ និងលោក​ សែម​ សំអាង​ នាយករដ្ឋបាលសាលាស្រុកកោះកុង​ តំណាងលោកអភិបាល​ស្រុក​កោះកុង

សមាសភាព​ចូលរួម​មាន​ក្រុមការងារ​មន្ទីរផែនការ​ ប្រធានការិយាល័យ​ផែការ​ និងគាំទ្រឃុំ​ សង្កាត់​ មេឃុំ​ ជំទប់១​ និងលោក​ លោកស្រីមេភូមិទាំង១១​ នៃស្រុកកោះកុង​ នៅសាលប្រជុំសាលាស្រុកកោះកុង​

ការបង្កើតឡើងនូវកិច្ចប្រជុំនេះឡើង គឺដើម្បីគាំទ្របច្ចេកទេស និងពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ក្នុងដំណើរការធ្វើបច្ចុប្បន្នភាព ទិន្នន័យមូលដ្ឋានភូមិ ឃុំសង្កាត់ ក្រុងស្រុក​

អត្ថបទទាក់ទង