រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុង បានដឹកនាំកិច្ចប្រជុំ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុង បានដឹកនាំកិច្ចប្រជុំ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ដើម្បីពិនិត្យពិភាក្សាប្រតិទិនផែនការអភិវឌ្ឍន៍៥ ឆ្នាំ របស់រដ្ឋបាលក្រុង និងគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាក្រុងសម្រាប់រយៈពេល ៥ឆ្នាំ ក្នុងអាណត្តិទី ៤ ។
កិច្ចប្រជុំបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង