លោកស្រី នង ម៉ារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង តំណាងលោកស្រីប្រធាន បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMM) របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋមន្រ្តីស្តីទី នៃក្រសួងកិច្ចការនារី។
សមាសភាពចូលរួម មានតំណាងរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការនៃ ក.ជ.ក.ស អគ្គាធិការអគ្គនាយករង អគ្គាធិការរង ប្រធាន និងអនុប្រធាននាយកដ្ឋាន ប្រធានផ្នែក និងអនុប្រធានផ្នែកនៃក.ជ.ក.ស ប្រធាន និងអនុប្រធានការិយាលយ័ មកពីគ្រប់អង្គភាពថវិកាប្រធាន រឺអនុប្រធានមន្ទីរកិច្ចការនារីរាជធានី -ខេត្ត សរុបចំនួន ១១០រូប ស្រី២៥រូប។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីនៅថ្ងៃព្រហស្បតិ៍ ២ រោច- សុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីរួមខេត្តកែប។