រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចចូលរួមកិច្ចប្រជុំបណ្ដាញក្រុមការងារបច្ចេកទេសស្ដីពីការតាមដាន និងត្រួតពិនិត្យផ្កាថ្មនៅកម្ពុជា

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងពីលោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោក​ ស៊ន​ ស្រិញ​ ជំទប់ទី១​ បានអញ្ជើញចូលរួម កិច្ចប្រជុំបណ្ដាញក្រុមការងារបច្ចេកទេសស្ដីពីការតាមដាន​ និងត្រួតពិនិត្យផ្កាថ្មនៅកម្ពុជា​ ក្រោមអធិបតីភាព លោក​ អ៊ុក​ វិបុល​ ប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម​ រុក្ខប្រមាញ់​ និងនេសាទ​ និងលោក​ Matthew Glue ប្រធានផ្នែក​បច្ចេកទេស​ជីវចម្រុះ​ នៃអង្គការរុក្ខជាតិ​ និងសត្វព្រៃ​ ស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់​ រាជធានីភ្នំពេញ​ ដោយមាន​ការ​ចូលរួមពី​ រដ្ឋបាលជលផល​ ខណ្ឌរដ្ឋបាលជលផល​ខេត្តកែប​ កោះកុង​ កំពង់សោម​ វិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍ជលផលសមុទ្រ​ អង្គការរុក្ខជាតិ​ និងសត្វព្រៃ​ អង្គការសម្ព័ន្ធភាពសត្វព្រៃ​ និងធម្មជាតិ​ អង្គការមូលនិធិសង្សា​ អង្គការអភិរក្សសមុទ្រកម្ពុជា​ សាកលវិទ្យាល័យភូមិន្ទកសិកម្ម​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ក្រុមហ៊ុនមុជទឹកខ្មែរដាយគ្រុប​ ក្រុមហ៊ុន​ Bubble Up។ គោលបំណងនៃកិច្ចប្រជុំគឺ៖
១.ដេីម្បី​ផ្សារភ្ជាប់ទំនាក់ទំនងឡេីងវិញ​ពីគ្រប់ភាគីពាក់ព័ន្ធ​ជាមួយនឹង​បណ្ដាញក្រុមការងារបច្ចេកទេសតាមដាន​ និងត្រួតពិនិត្យផ្កាថ្មនៅកម្ពុជា
២.ដេីម្បីចែករំលែកបទពិសោធន៍​ និងចំណេះដឹងទៅលេីការអភិរក្សផ្កាថ្មនៅកម្ពុជា
៣.ដេីម្បីពិភាក្សា​ និងកែសម្រួលបច្ចុប្បន្នភាពលេីវិធីសាស្រ្តតាមដានត្រួតពិនិត្យផ្កាថ្មថ្នាក់ជាតិ
៤.ដេីម្បីសិក្ខាកាមទាំងអស់ព្រមព្រៀងលេីសេចក្ដីព្រាងស្ដីពីវិធីសាស្រ្តតាមដានត្រួតពិនិត្យផ្កាថ្មថ្នាក់ជាតិ​ និងចុះហត្ថលេខាលេីកិច្ចព្រមព្រៀង។

ថ្ងៃចន្ទ ១៤កេីត ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០២៤
September 16, 2024

អត្ថបទទាក់ទង