/ / /

លោក​ ជួន​ ភារ៉េត​ ប្រធានមន្ទីរស្តីទី​ បានអញ្ជេីញចូលរួមកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុងសម្រាប់ណាក់កាល24

លោក​ ជួន​ ភារ៉េត​ ប្រធានមន្ទីរស្តីទី​ បានអញ្ជេីញចូលរួមកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុងសម្រាប់ណាក់កាល24

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុងសម្រាប់ណាក់កាល24 (រដូវប្រាំង ២០២៤-២០២៥)។

លោកអភិបាលរងខេត្ត បានលើកឡើងថា តាងនាមឱ្យក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ជំនួសមុខឱ្យលោកជំទាវ អភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក ង្វៀន លឿវ ជ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តគៀនយ៉ាង ដែលបានអញ្ជើញដឹកនាំប្រតិភូ មកបំពេញ បេសកកម្ម ជួបប្រជុំ ជាមួយគណៈកម្មការជំនាញខេត្តកោះកុង ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង សម្រាប់ដំណាក់កាលទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ នៅខេត្ត កោះកុងយើងខ្ញុំ នាឱកាសដ៏ថ្លៃថ្លានេះ។
ដោយអនុវត្តតាមកិច្ចព្រមព្រៀង និងកំណត់ហេតុរវាងរាជរដ្ឋាភិបាល-រដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក៏ដូចជាកិច្ចព្រមព្រៀងរវាងខេត្តទាំងពីរ (កោះកុង-គៀនយ៉ាង) លើកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។ នៅ ក្នុងឱកាសនាពេលនេះផ្ទាល់ គណៈកម្មការជំនាញខេត្តយើងទាំងពីរ (កោះកុង-គៀនយ៉ាង) បានអញ្ជើញជួបជុំគ្នា ក្នុងពីធីចុះហត្ថលេខាលើកំណត់ហេតុជុំប្រចាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង សម្រាប់ដំណាក់កាល២៤ រដូវប្រាំង ២០២៤-២០២៥ នៅក្នុងខេត្តកោះកុង នាពេលនេះផ្ទាល់។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហការយ៉ាងសកម្ម របស់គណៈកម្មការជំនាញខេត្តទាំងពីរ (កោះកុង-គៀនយ៉ាង) ដែលមានសមាសភាពគ្រប់អង្គភាព ជំនាញពាក់ព័ន្ធ បានរួមសហការយ៉ាងជិតស្និទ្ធ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញភារកិច្ចដោយសម្រេចបានលទ្ធផលជោគជ័យជាបន្តបន្ទាប់នាពេលកន្លងមក។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ ឆ្នាំមុននេះ ក្រុមK92 ខេត្តគៀនយ៉ាង សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៃគណៈកម្មការជំនាញខេត្ត បានធ្វើការរុករក ជីកគាស់ បានអដ្ឋិធាតុចំនួន១០អដ្ឋិធាតុ នៅក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា ខេត្តកោះកុង ព្រមទាំងបានប្រារព្ធពិធីប្រគល់-ទទួលអដ្ឋិធាតុទាំងនោះ ជូនខាងគណៈកម្មការជំនាញខេត្តគៀនយ៉ាង នៅសាលាខេត្តកោះកុង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅបញ្ចុះនៅប្រទេសវៀតណាម។ តាងនាមឱ្យថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ តំណាងលោកជំទាវអភិបាលខេត្ត និងក្នុងនាមគណៈកម្មការជំនាញខេត្តកោះកុង យើងខ្ញុំនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការការស្រាវជ្រាវ ការរុករក ផ្តលព័ត៌មាន តាមរយៈអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចភារកិច្ច ទទួលបានជោគជ័យជាស្ថាពរ ក្នុងកិច្ចសហប្រតិបត្តិការនេះ និងសូមគាំទ្រចំពោះផែការបន្តនៃកិច្ចសហប្រតិបត្តិការអនុវត្តការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតកាលសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង សម្រាប់តំណាក់កាល២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥នេះ និងបណ្តាឆ្នាំក្រោយៗ បន្តទៀត៕
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ September 16, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/08/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។

  • ហេង គីមឆន/
    13/08/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិមង្គលាភិរម្យដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ដែល នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំភ្ញីមាសបាចុះត្រួតពិនិត្យ ណែនាំ និងបានធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងប្រមូលទិញអេតចាយបានចំនួន៦ទីតាំង

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះត្រួតពិនិត្យ​ ណែនាំ​ និងធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងប្រមូលទិញអេតចាយស្ថិតភូមិកោះស្ដេច​ ឃុំកោះស្ដេចស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    13/08/2026

    គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង​ ចុះផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣​ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យ និងសួរនាំ ដល់ម្ចាស់ទីតាំងសំណង់ ឈ្មោះ ញៀប វង្សា ស្ថិតនៅភូមិកៀនស្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង