លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ១៦ កញ្ញា ២០២៤។ ក្នុងដំណើរការបើក និងប្រឡងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពិនិត្យបច្ចេកទេស ពីនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។ សម្រាប់ខេត្តកោះកុង មាន ១មណ្ឌល បេក្ខជនពីឆ្នាំទី១ ដល់ឆ្នាំទី៣ មានចំនួន ៤១នាក់ ស្រី១៣នាក់ ស្មើនឹង ០៤បន្ទប់។
ថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ September 16, 2024
អត្ថបទដោយ៖ ឡុច ភារុន