/ / /

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព រហ័សទាន់ពេលវេលា និងផ្តល់សេវាសាធារណៈ បានកាន់តែល្អប្រសើរបន្ថែមទៀត

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព រហ័សទាន់ពេលវេលា និងផ្តល់សេវាសាធារណៈ បានកាន់តែល្អប្រសើរបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានលើកឡើងថា ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព រហ័សទាន់ពេលវេលា និងផ្តល់សេវាសាធារណៈ បានកាន់តែល្អប្រសើរបន្ថែមទៀត សូមលោក លោកស្រីទាំងអស់យកចិត្តទុកដាក់អនុវត្តតាមច្បាប់ គោលការណ៍ណែនាំនានា ជាមួយគ្នានេះផងដែរត្រូវធ្វើការកែសម្រួលសមាសភាពអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត ក្នុងន័យដើម្បីធ្វើការឆ្លើយតបនូវមតិយោបល់ផ្សេងៗ ជូនសាធារណជន។ ហើយមួយវិញទៀតត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុតនូវតួនាទី ភារកិច្ច របៀបរបបការងារតាមទីចាត់ការ អង្គភាព ការិយាល័យជំនាញរបស់ខ្លួន និងធ្វើការអភិវឌ្ឍន៍ជំនាញដល់មន្ទីរក្រោមឱវាទ ក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀតឱ្យបានតាមការវិវត្តន៍នៃបច្ចេកវិទ្យា។ ជាមួយការបំពេញការងារទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មាន តាមរយៈគេហទំព័រ ហ្វេសប៊ុកផេក និងបណ្ដាញសង្គមផ្សេងៗ ដល់សាធារណជន យើងត្រូវពង្រឹង និងពង្រីកបន្ថែមដល់គ្រប់អង្គភាពទាំងអស់ ទូទាំងខេត្តឱ្យរៀបចំជាព័ត៌មានឱ្យបានកាន់តែរហ័ស ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ November 6, 2024

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង