លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារគណៈកម្មាធិការ និងរដ្ឋបាលស្រុកកោះកុង និងស្រុកគិរីសាគរ ចូលរួមពិធីបើកសន្និបាតសមុទ្រអាស៊ីបូពា៍ ឆ្នាំ២០២៤ និងកម្មវិធីសប្តាហ៍មហាសមុទ្រពិភពលោក ២០២៤ នៅទីក្រុងស៊ែមិន (2024 East Asian Seas Congress and Wold Ocean Week in Xiamen) ដែលរៀបចំឡើងនៅទីក្រុងស៊ែមិន ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះរៀបចំឡើងគោលបំណងផ្សារភ្ជាប់ចំណងប្រតិបត្តិការប្រទេសក្នុងតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រអន្តរជាតិ ដើម្បីការពារបរិស្ថានមហាសមុទ្រ healthy Ocean និងអភិវឌ្ឍន៍សេដ្ឋកិច្ចខៀវ (សមុទ្រ) Blue Economy ក្នុងពាក្យស្លោក Blue Synergy for a shared Future: One Sustainable and Resilient Ocean ក្នុងនោះរដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកនៃ PNLG ក៏បានចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំផងដែរ។
ក្រៅពីកម្មវិធី Wold Ocean Week 2024 ក្រុមការងារក៏នឹងចូលរួមសន្និបាតអន្តរជាតិ កិច្ចប្រជុំបច្ចេកទេស PNLG និងទស្សនកិច្ចសិក្សាគម្រោង ICM ដែលអនុវត្តជោគជ័យនៅទីក្រុងស៊ែមិន ដែលកម្មវិធីនេះនឹងរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងស៊ែមិន ខេត្តហ្វូជៀន សាធារណៈរដ្ឋប្រជាមានិតចិន។