/ / /

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្តចុះផ្សព្វផ្សាយ វិធានការពារខ្លួនពីជំងឺអឹមផត(អុតស្វា) ជំងឺផ្តាសាយបក្សី ជំងឺគ្រុនឈាម និងវិជ្ជសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះកុង

សាខាខេត្តកោះកុងសាខា កក្រកកោះកុង៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការបង្ការ ការពារជំងឺកំពុងរាតត្បាតក្នុងសហគមន៍ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា នៅ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានចាត់ឲ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តិសាខាសហការជាមួយ ក្រុមកាកបាទក្រហមឃុំត្រពាំងរូង មណ្ឌលសុខភាព បន្តចុះផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម វិធានការពារខ្លួនពីជំងឺអឹមផត(អុតស្វា) ជំងឺផ្តសាយបក្សី ជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបសរុប៤៣ នាក់ ស្រី២៧ នាក់ ។

គោលបំណងនៃការផ្សព្វផ្សាយនេះ គឺ ដេីម្បីចូលរួមក្នុងយុទ្ធនាការ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺរាតត្បាត»ឱ្យមានប្រសិទ្ធភាពខ្ពស់ រៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លង ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងខ្លួនថ្មីៗ ដែលត្រូវរកឃើញដោយអង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះ ។

ក្នុងយុទ្ធនាការនេះ ក្នុងគោលបំណងផ្សព្វផ្សាយស្តីពីវិធានការការពារខ្លួន ការលើកម្ពស់សុខភាពផ្លូវចិត្ត និងការទទួលខុសត្រូវរបស់សហគមន៍ វិជ្ជាសង្គ្រោះបឋម អោយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ជាពិសេសបងប្អូនដែលជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីអោយពួកគាត់បានយល់ដឹង និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ។ ជាមួយគ្នានោះផងដែរក្រុមការងារក៏បានអំពាវនាវសូមអោយពុកម៉ែបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសថែរក្សាសុខភាពមនុស្សជាទីស្រឡាញ់ ពិសេសមនុស្សចាស់ និងកុមារតូចៗ ព្រោះថាអាកាសធាតុចាប់ផ្តើមចុះត្រជាក់បណ្តើរៗហើយ។

ក្នុងយុទ្ធនាការនោះដែរ សាខាបានប្រើប្រាស់សម្ភាររួមមាន ៖ ផ្ទាំងផ្សព្វផ្សាយ ៤០ផ្ទាំង សាប៊ូម្សៅ៤០កញ្ចប់ ផងដែរ ៕

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    15/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រី០១ រូប បានចូលរួមកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ក្រោមអធិបតីភាព លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ។

  • មន្ទីរកិច្ចការនារី/
    15/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំ កិច្ចប្រជុំប្រជុំពិភាគ្សា ស្តីពីការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង ។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    15/06/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ជីថ្នាំកសិកម្ម ប្រកបដោយប្រសិទ្ធិភាពសុវត្ថិភាព និងបច្ចេកទេសមុននិងក្រោយពេលប្រមូលដំណាំបន្លែ បច្ចេកទេសកែច្នៃ ពីគុណភាព សុវត្ថិភាពចំណីអាហារ នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល ៩១ ព្រះវស្សា

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ផ្ទះសំណាក់​ និងបន្ទប់ជួល និងបានផ្សព្វផ្សាយអនុក្រឹតលេខ​ ០៣​ អនក្រ.បក​ ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្ដុំ​ ស្ថិតនៅភូមិកោះស្តេច

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣