គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង សម្រាប់រៀបចំពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ក្នុងរដូវកាលភ្ជុំបិណ្ឌ។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ September 12, 2024