/ / /

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុក នៃខេត្តកោះកុង

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុក នៃខេត្តកោះកុងនៅសាលប្រជុំ “ឧត្តរមានជ័យ ទីស្តីការក្រសួងមហាផ្ទៃ” កិច្ចប្រជុំខាងលើនេះមានការចូលរួមពីលោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត លោកអភិបាលរងខេត្តកោះកុង ក្រុមការងារជំនាញនាយកដ្ឋាន ក្រុមការងារជំនាញ នៃទីចាត់ការទទួលបន្ទុករៀបចំនិមិត្តសញ្ញាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៤៦នាក់ ស្រី៤នាក់។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកនៃខេត្តកោះកុង មុននឹងដាក់ជូននូវសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក នៃខេត្តកោះកុង ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមប្រធានអង្គប្រជុំក៏បានមានប្រសាសន៍ណែនាំនូវចំណុចខ្វះខាតមួយចំនួនលើការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកទាំង៧នៃខេត្តកោះកុង ដោយត្រូវផ្ដោតលើការឆ្លើយតបកត្តាប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការអភិវឌ្ឍ រួមទាំងកត្តាសំខាន់ៗដ៏ទៃផ្សេងទៀតដែលជាស្ថានភាពជាក់ស្ដែងនៃទីតាំងភូមិសាស្រ្តនីមួយៗ។
ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ September 11, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    15/06/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរ​ដោយ​លោកស្នងការរងចំនួន ៥រូប និងលោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោក៨២៧ ១រូប អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤៩ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអុិច១៦ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    15/06/2026

    លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកមណ្ឌលសីមា

  • មន្ទីរទេសចរណ៍/
    15/06/2026

    មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង ចូលរួម​វគ្គបណ្ដុះបណ្ដាលស្ដីពី “ការវិភាគបញ្ហានៃការគ្រប់គ្រងធនធានសមុទ្រឆ្លងដែន និងការបំពុលបរិស្ថានក្នុងដី នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា”

  • ហេង គីមឆន/
    15/06/2026

    ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យពន្ធនាគារកោះកុង