គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ឈិន លីមពិសាល ប្រធានរតនាគារខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ៨០ ០០០រៀល ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង សម្រាប់រៀបចំពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ក្នុងរដូវកាលភ្ជុំបិណ្ឌខាងមុខ។
ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ September 5, 2024