គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល សម្រាប់រៀបចំពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ក្នុងរដូវកាលភ្ជុំបិណ្ឌខាងមុខ។
ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ September 3, 2024