លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតីភាពបើកវគ្គផ្សព្វផ្សាយស្តីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៍អន្តរជាតិ និងកាកបាទក្រហមកម្ពុជា។
កម្មវិធីនេះធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង ដោយមាននាយទាហាន នាយទាហានរង ពលទាហាន ចូលរួមចំនួន១២០នាក់ និងធ្វើបទបង្ហាញដោយលោក គង់វង្ស សីហ៍វិសាល ប្រធានការិយាល័យផ្សព្វផ្សាយ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ September 3, 2024