រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង :
១/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើក ទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែមិថុនា ឆ្នាំ២០២៤
៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំឆមាសទី១ ឆ្នាំ២០២៤
៥/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែកក្កដា ឆ្នាំ២០២៤
៦/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាខេត្តកោះកុង
៧/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងបញ្ជីគម្រោងវិនិយោគជាអាទិភាព ដែលគ្រោងប្រើប្រាស់ថវិការដ្ឋបាលខេត្តឆ្នាំ២០២៥-២០២៧
៨/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ សម្រាប់រៀបចំផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងប្រតិទិនការងារ សម្រាប់ការរៀបចំ ផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងការរៀបចំកសាងកម្មវិធីវិធីនិយោគបីឆ្នាំ រំកិល របស់រដ្ឋបាលខេត្តកោះកុង
៩/ពិនិត្យ និងអនុម័តលើគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២៥ របស់ រដ្ឋបាលខេត្តកោះកុង
១០/ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់ ដែលបានមកពីការផ្តល់ សេវារដ្ឋបាល ប្រចាំខែ មីនា ខែមេសា និងខែឧសភា ឆ្នាំ២០២៤ សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកក្រុមប្រឹក្សា
១១/បញ្ហាផ្សេងៗ ៖
-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និង ទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
-ផ្សព្វផ្សាយការងារចាំបាច់មួយចំនួន របស់លោកជំទាវអភិបាលខេត្តកោះកុង៕
ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ August 20, 2024

អត្ថបទទាក់ទង