លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចុះ ត្រួតពិនិត្យ និងសួរសុខទុក្ខកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មបាំង ដែលឈរជេីងនៅគោលដៅប្រចាំការ២៤/២៤ម៉ោង និងបបានផ្ដល់អនុសាសន៍ណែនាំឱ្យកម្លាំងទាំងអស់យកចិត្តទុកដាក់អោយបានខ្ពស់លេីកិច្ចការងារប្រចាំការនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានអញ្ចើញបន្តចុះទៅសួរសុខទុក្ខ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាទៃលើ និងណែនាំបន្ថែមលើការល្បាតប្រចាំថ្ងៃ ក៏ដូចជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ August 16, 2024