លោកស្រី វ៉ា រ៉ាវី អនុប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកោះកុង និងលោកប្រធានការិយាល័យពីររូប បានចូលរួមសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍(ជំហានទី៣) ក្រោមអធិបតីភាព ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Pursat Riverside ខេត្តពោធិ៍សាត់។